ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការររង នាយសេនាធិការ បានដឹកនាំលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការការពារសន្តិសុខ

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការររង នាយសេនាធិការ បានដឹកនាំលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញ លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យផែនការប្រតិបត្តិការ លោកនាយការិយាល័យហិរញ្ញវត្ថុ លោកនាយលេខាធិការដ្ឋាន លោកនាយការិយាល័យអធិការកិច្ច លោកមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត សរុប១៧នាក់ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការការពារសន្តិសុខ៖

១.ពិធីមាឃបូជា

២.ពិធីសន្និបាតក្រសួងមហាផ្ទៃ

៣.ជូន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

៤.បទបញ្ជា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

៥.ជូន ឯកឧត្តម ប្រធានរដ្ឋឡាវ

៦.ការងារហ្វឹកហ្វឺនផ្សេងៗ

តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ តូច ជាន់ទី៣  អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។