ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ សហការរៀបចំសិក្ខាស្តីពីការពិនិត្យមុខងារ និងរចនាសម្ព័ន្ធ

នារសៀលថ្ងៃ ទី២៣ ខែ មេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគ មុខងារ និងរចនាសម្ព័ន្ធនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» សិក្ខាសាលានេះ ជាសិក្ខាសាលាទី២២ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យ ឡើងវិញ ការវិភាគមុខងារ និង រចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹង កិច្ច សហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ  ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ពិធីសម្ពោធ សមិទ្ធផល នានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ និង ត្រួតពិនិត្យការងាររៀបចំ សមយុទ្ធនាគមាស ឆ្នាំ២០២៥។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ Video Conference  នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូល រួមពីលោកមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំង២ និង លោក មេបញ្ជាការកងរាជអាវុធហត្ថទាំង ២៥ រាជធានី.ខេត្ត ផងដែរ ។

សម្ដេចបវរធិបតីបង្ហាញមូលហេតុកម្ពុជាដាក់ទិសដៅរៀបចំគោលនយោបាយលើកទឹកចិត្តចំពោះផលិតកម្មគ្រឿងបង្គុំ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញទិសដៅថារដ្ឋាភិបាលនឹងរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំដើម្បីជួយធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែងនៅកម្ពុជា។ សម្ដេចបវតធិបតីបានថ្លែងនៅខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី ២២មេសាឆ្នាំ២០២៥ ដោយបញ្ជាក់ថាគោលនយោបាយនេះនឹងធ្វើឲ្យកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំកាន់តែច្រើនហើយអនាគតកម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលគ្រឿងបង្គុំផលិតនៅក្រៅប្រទេសយកមកផ្គុំនៅកម្ពុជាហើយនាំចេញដូចមុននោះទេ តែកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំបាន អតិបរមាផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកនិងអាចនាំចេញគ្រឿងបង្គុំទៅក្រៅប្រទេសទៀតផង។សម្ដេចបានបញ្ជាក់ថាការលើកទឹកចិត្តដល់អ្នកផលិតនៅក្នុងខ្សែផលិតកម្មគិតអំពីកម្រិតដែលត្រូវអនុគ្រោះនេះ គឺដើម្បីយើងជំរុញក្នុងគោលដៅឲ្យការផលិតគ្រឿងបង្គុំភាគច្រើននៅក្នុងស្រុក។ ដោយសម្តេចបវរធិបតីពន្យល់ថា ការផលិតគ្រឿងបង្គុំបានភាគច្រើននៅក្នុងស្រុក នឹងជួយយើងគឺ ទីមួយធ្វើពិពិធកម្មនៃការធ្វើផលិតកម្ម។ពោលគឺយើងផលិតគ្រឿងបង្គុំទាំងអស់បម្រើឲ្យផលិតកម្មផលិតផលសម្រេច។ ទី ២ធ្វើឲ្យកម្ពុជាមានភាពធន់។បើខ្សែផលិតកម្មគ្រឿងបង្គុំកាន់តែច្រើននាំឲ្យយើងកាត់បន្ថយការនាំចូលគ្រឿងបង្គុំពីក្រៅប្រទេសទន្ទឹមនេះនឹងនាំឲ្យផលិតផលផលិតនៅកម្ពុជាទាំងអស់មានតម្លៃទាប។ ការចូលមកវិនិយោគគ្រឿងបង្គុំនឹងជួយបង្កើតឱកាសការងារនិងជំនាញដល់កូនចៅប្រជាពលរដ្ឋ នោះគឺអ្វីដែលរដ្ឋាភិបាលចង់បាន។  ពីព្រោះក្រុមហ៊ុនមកវិនិយោគបានបណ្តុះបណ្តាលជំនាញដល់កូនចៅយើង ដើម្បីចេញមកធ្វើការអោយក្រុមហ៊ុនដែលកាន់តែទំនើបមានខ្សែសង្វាក់ផលិតកម្មកាន់តែខ្ពស់ តម្រូវការជំនាញក៏កាន់តែត្រូវការបន្ថែម ដែលសមត្ថភាពនេះ ថ្ងៃក្រោយអាចបំរើអោយឧស្សាហកម្មផ្សេងៗទៀតបាន។ នេះគឺជាភាពធន់និងធនធានមនុស្សរយៈពេលវែងនៅកម្ពុជា។ សូមបញ្ជាក់ថា គម្រោងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំនេះ បានធ្វើឡើងខណៈសម្តេចបវរធិបតី បានឡើងថាការស្វែងរកអ្នកវិនិយោគមិនមែន ងាយស្រួលទេ ហើយការថែរក្សា និង ការពង្រីកបន្ថែមរបស់អ្នកវិនិយោគក៏មិនងាយស្រួលដែរ ។ សម្តេចបវរធិបតី បានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចសង្វាក់ផលិតកម្មតម្លើងរថយន្តហ្វដនៅខេត្តពោធិសាត់ថា«ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏មាន អារម្មណ៍ដូចខ្ញុំដែរ គឺរំភើបនិងមោទនភាព ដែលបានឃើញពាក្យ MADE Read more

ពិធីបដិសណ្ឋារកិច្ចផ្លូវការ ជូនលោកជំទាវនាយករដ្ឋមន្ត្រីថៃ និងស្វាមី នៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  រៀបចំពិធីទទួល បដិសណ្ឋារកិច្ចផ្លូវការជូនលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី នៅវិមានសន្តិភាព  រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥  ក្នុងឱកាសលោកជំទាវ និងស្វាមី អញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការរយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។

លេខាធិការដ្ឋាន គ.វ.រ.បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូលនិងផ្ដល់មតិយោបល់ លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រ សមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា អនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គ.វ.រ រួមមាន ៖ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង ស្ថាប័ននានា និងឯកឧត្ដម លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងមុខងារសាធារណៈ សរុបចំនួនជាង ១១០នាក់។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនេះបានឆ្លងកាត់កិច្ចប្រជុំបច្ចេកទេសជាច្រើនដំណាក់កាលមកហើយ រួមមាន៖ Read more

ឯកឧត្តម កើត រិទ្ធ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវពង្រឹង និងពង្រីកការផ្តល់សេវាដោះស្រាយវិវាទឱ្យបានកាន់តែទូលំទូលាយ ដោយឆ្ពោះទៅការចុះ ដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅ ថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០ ២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សាលេីវិធីសាស្រ្ត ឬបច្ចេកទេសនៃការដោះស្រាយវិវាទ សំដៅជំរុញបន្ថែមទៀតនូវសន្ទុះនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។ នៅក្នុងកិច្ចប្រជុំនេះ តំណាងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងរយៈពេលកន្លងមក។ ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Read more

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស លោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាល ក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ច ប្រជុំស្តីពីការត្រួតពិនិត្យវត្តមាន ស្នាក់នៅ របស់ជនបរទេស ក្នុង ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ ខ សាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ។ បន្ទាយមានជ័យ, ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក Read more

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជិត៦ម៉ឺនប័ណ្ណ នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ

គោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល បានជំរុញការដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសនិយាយជារួម ដោយឡែកខេត្តកំពង់ស្ពឺ ជាទឹកដីប្រឈមមុខដាក់គ្នាដោយចុងអាវុធ បានប្រែមកជាខេត្តប្រកបដោយសក្តានុពល ក្រោមការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការបន្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ បានចែកចំនួនជិត៦ម៉ឺនប័ណ្ណជូនប្រជាពលរដ្ឋ។ Read more

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ជួយលើកមុខមាត់ប្រទេសកម្ពុជាទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ បានជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ។ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលឯកឧត្តម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងសហការី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក «ជាពិសេសការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ដែលជារតនសម្បត្តិរបស់ជាតិ។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម នេះជាភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ»។ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កម្លាំងនគរបាលក្រោមឱវាទ គ្រប់អង្គភាពចំណុះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ឃុំ/សង្កាត់។ ដើម្បីធានាសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងដូចខាងក្រោមនេះ៖ ត្រូវពង្រឹងការបម្រើសេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ -ពង្រឹងការ Read more