ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ពិធីសម្ពោធ សមិទ្ធផល នានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ និង ត្រួតពិនិត្យការងាររៀបចំ សមយុទ្ធនាគមាស ឆ្នាំ២០២៥។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ Video Conference  នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូល រួមពីលោកមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំង២ និង លោក មេបញ្ជាការកងរាជអាវុធហត្ថទាំង ២៥ រាជធានី.ខេត្ត ផងដែរ ។