ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ សហការរៀបចំសិក្ខាស្តីពីការពិនិត្យមុខងារ និងរចនាសម្ព័ន្ធ

នារសៀលថ្ងៃ ទី២៣ ខែ មេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគ មុខងារ និងរចនាសម្ព័ន្ធនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»

សិក្ខាសាលានេះ ជាសិក្ខាសាលាទី២២ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យ ឡើងវិញ ការវិភាគមុខងារ និង រចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹង កិច្ច សហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ  ។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌  និង វិចិត្រសិល្បៈ។