រួមគ្នាបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

អភិបាលខេត្តកំពតបានលើកឡើងថា បច្ចុប្បន្នបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បានក្លាយជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក។ ហើយទោះជាខេត្តកំពតមិនទាន់មានកើតឡើងក៏ដោយ តែឯកឧត្តមអភិបាលខេត្តបានណែនាំដល់ អាជ្ញាធរ កងកម្លាំង សមត្ថិកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពត។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាសាលសន្និសិទ្ធបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍ថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា ដើម្បីធានាដល់ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនៃខេត្តកំពត មានភាពល្អប្រសើរ ហើយអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងអនុវត្តន៍ដូចភ្លៀងរលឹម។ ក្នុងនោះការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តកំពតមិនទាន់មាននោះទេ  ក៏ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីអនុវត្តន៍ច្បាប់ត្រូវត្រៀមលក្ខណៈគិតគូរ និងមានវិធានការបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចបំផុតដល់ជនល្មើស និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ Read more

ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ សម្រាប់ខេត្តបន្ទាយមានជ័យ

លោកជំទាវឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកំ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ រដ្ឋលេខាធិការ រួមនិងលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ សម្រាប់ខេត្តបន្ទាយមានជ័យ ធ្វើនៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាលាខេត្ត ។ដោយមានការនិមន្តចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ គណៈមហានិកាយ Read more

ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការររង នាយសេនាធិការ បានដឹកនាំលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការការពារសន្តិសុខ

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការររង នាយសេនាធិការ បានដឹកនាំលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញ លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យផែនការប្រតិបត្តិការ លោកនាយការិយាល័យហិរញ្ញវត្ថុ លោកនាយលេខាធិការដ្ឋាន លោកនាយការិយាល័យអធិការកិច្ច លោកមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត សរុប១៧នាក់ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការការពារសន្តិសុខ៖ ១.ពិធីមាឃបូជា ២.ពិធីសន្និបាតក្រសួងមហាផ្ទៃ ៣.ជូន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ៤.បទបញ្ជា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ៥.ជូន ឯកឧត្តម ប្រធានរដ្ឋឡាវ ៦.ការងារហ្វឹកហ្វឺនផ្សេងៗ Read more

ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំ ទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម ប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្រ្តាលី សហការគ្នា បើកផ្លូវឱ្យសិស្សហាត់ការកម្ពុជា ទទួលបានការបណ្តុះបណ្តាលតាមស្តង់ដា អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ គោលបំណងដ៏សំខាន់នៃ MOU នេះគឺដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។ នេះជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថប្រយោជន៍ សំដៅលើការសហការគ្នានៅក្នុង (១). ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិស្សហាត់ការ និងកម្មវិធីហាត់ការងារ, (២). ការបញ្ជូន និងការទទួលសិស្ស និងអ្នកហ្វឹកហាត់ Read more

ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចសម្រាប់ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងជាសមាជិកគណ:អចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងជាសមាជិកគណ:អចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ រួមមាន ៖ ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងសមាជិកថ្មីចំនួន ១៦រូប ព្រមទាំងការបោះឆ្នោតជ្រើសរើសសមាជិកគណៈអចិន្ត្រៃយ៍បន្ថែមចំនួន ៥រូប ដើម្បីពង្រឹងរចនាសម្ព័ន្ធបក្សឱ្យស្របតាមគោលការណ៍គណៈកម្មាធិការកណ្តាល និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានជំរុញឱ្យលេខាធិការដ្ឋានធ្វើបច្ចុប្បន្នភាពស្ថិតិសមាជិកបក្សទាំងអស់ឱ្យបានច្បាស់លាស់ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ៕ ថ្ងៃទី២៣ ខែមករា Read more

ឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្តជាង៣០លានសំបកទៅកាន់ប្រទេសធំៗចំនួន១០

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឆ្នាំ២០២៥ កន្លងទៅក្រុមហ៊ុនសំខាន់ចំនួនបួននៅ​កម្ពុជា បាននាំចេញ​សំបកកង់​រថយន្ត​បាន ​៣០.​១៦៥.​០០០​សំបក ​និងប្រាក់ចំណូលចំនួន១.៣៨៣លានដុល្លារអាម៉េរិក។ ទីផ្សារធំនៃការនាំសំបកកង់ទាំងនេះមាននៅប្រទេសចំនួន ១០ ក្នុងនោះ សហរដ្ឋអាម៉េរិក ប្រេស៊ីល ចក្រភពអង់គ្លេស កូរ៉េ ហ្វាំងឡង់ កាណាដា អាហ្រ្វិកខាងត្បូង នូវែលសេឡង់ ឈីលី និងប្រទេសចិន។ ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនសំខាន់ៗទាំងបួនដែលនាំចេញសំបកកង់ឡានគឺក្រុមហ៊ុន Newbustar (Cambodia)Tire Co.,Ltd. ,ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd. ,ក្រុមហ៊ុន CART TIRE CO , LTD និងក្រុមហ៊ុន Wanli Tire Read more

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម គឹម ចាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤

កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤ ដោយមាន៧របៀបវារៈ៖១-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៥, របាយការណ៍ការអនុវត្តការងារប្រចាំឆ្នាំ២០២៥,របាយការណ៍ការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង៤-ពិនិត្យ និងអនុម័តប្រតិទិនសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ឆ្នាំ២០២៧~ឆ្នាំ២០២៩៥-ពិនិត្យ និងអនុម័តការសុំនិយ័តភាពឥណទានហិរញ្ញវត្ថុមួយផ្នែកសម្រាប់បំពេញតម្រូវការអាទិភាពចំណាយថវិកាប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង៦-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងសន្ទស្សន៍ប្រាក់រង្វាន់ប្រចាំខែមករា សម្រាប់ឧបត្ថម្ភជូនមន្ត្រីនៃរដ្ឋបាលក្រុង។៧-បញ្ហាផ្សេង៖ក្រុងប៉ោយប៉ែត,ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំពង្រឹងការងារជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ក្រុងប៉ោយប៉ែត : នៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព,ស២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំពង្រឹងការងារជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។សមាសភាពចូលរួម: លោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកវរសេនីយ៍ អធិការ លោក លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្ដិ៍ ទាំង០៥សង្កាត់ សរុបចំនួន២៩នាក់ ស្រី០១នាក់ ។ខ្លឹមសារអង្គប្រជុំ១. ការងារផ្នែកអន្តោប្រវេសន៍ ២.ការងារផ្នែកសន្តិសុខ ៣.ការងារផ្នែកអត្តសញ្ញាណកម្ម៤.ការងារផ្នែកនគរបាលយុត្តិធម៌-ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ផ្តាំផ្ញើរដល់កម្លាំងជំនាញ ត្រូវយកចិត្តទុកអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំ Read more

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅវេលា ម៉ោង០៨ និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារជំនាញ លោកប្រធានមន្ទីរ ទទួលការងារជំនាញ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង ០៩ អញ្ជើញចូលរួមក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឌិត ទីណា បានអញ្ជេីញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ Read more