ដោយមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស បញ្ជាទៅកម្លាំងគយចល័ត និង មន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ច ចម្រុះ ចុះបង្ក្រាប ម៉ូតូ គ្មានពន្ធនាំចូលចំនួន១៥១ គ្រឿង..!!

ខេត្តត្បូងឃ្មុំ ៖ យោងតាមការណែនាំរបស់ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្ត ទៅតាមនីតិវិធីច្បាប់ Read more

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ព្រមទាំងក្រុមគ្រួសារ ចូលរួម កាន់បិណ្ឌវេនទី៥ ស្ថិតនៅវត្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត : នៅ អធិការ នគរបាលក្រុងប៉ោយប៉ែត ដឹកនាំ ដោយ លោក វះសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អធិការនគរបាល ក្រុងប៉ោយប៉ែត ព្រមទាំងក្រុមគ្រួសារ និង លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និង អធិការរងប្រធាន.អនុការិយាល័យ នាយ នាយប៉ុស្តិ៍ លោកឧកញ៉ា រួមជាមួយអាជីវករ ប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ព្រមទាំងបាននាំ យកនូវតេត្យទាន តេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ មួយចំនួន វេរប្រគេន ដល់ព្រះសង្ឃ Read more

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា សម្ពោធដាក់ ឲ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាល និង សមិទ្ធផលនានា នៃ ​អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន។ ក្នុងនោះ ក៏បានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកស្នងការនគរបាលរាជធានី-ខេត្ត និងមន្ទីរ-អង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបពីសមិទ្ធផលនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា Read more

ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងក្រុមហ៊ុន Huawei រួមគ្នាជំរុញការអភិវឌ្ឍ 5G, AI, បច្ចេកវិទ្យាក្លោដ និង គម្រោងសួនឌីជីថល

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក HE Tao ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Huawei ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ ក.ប.ទ.។ ការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ជា វ៉ាន់ដេត លោក HE Tao ធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្នុងនោះក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Huawei រួមគ្នាជំរុញការអភិវឌ្ឍ 5G, AI, បច្ចេកវិទ្យាក្លោដ និងគម្រោងសួនឌីជីថល របស់ក្រសួងប្រៃសណីយ៍។ ក្នុងនោះផងដែរក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍ ក្នុងការគាំទ្រដំណើរបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស Read more

កិច្ចប្រជុំពិសេស GBC បានចាប់ផ្តើមនៅ ខេត្តកោះកុង ដើម្បីដោះស្រាយជម្លោះព្រំដែន !

(កោះកុង)៖ កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ តាមការប្រកាសរបស់ក្រសួងការពារជាតិ Read more

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកព្នៅ

រសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងទីស្នាក់ការគណបក្សសង្កាត់ព្រែកព្នៅ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ។ សម្តេចក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចពញាចក្រី ហេង សំរិន Read more

ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ

ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ ស្រុកកោះធំ ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជំនួបនេះមានការចូលរួមពី ឯកឧត្តមសាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា Read more

អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិតភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន

អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។ វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥ Celebrating the official launch of Techo International Airport, which will begin Read more

ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន៣២នាក់ នគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់លំនៅដ្ឋាន

ខេត្តបន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។ ជាលទ្ធផល នៅថ្ងៃសៅរ៍នេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៣២នាក់ ស្រី១២នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ស្មើនឹង ០២លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន០៣ខេត្តគឺ ខេត្តបន្ទាយមានជ័យ១៧នាក់ ស្រី០៤នាក់ ខេត្តឧត្តមានជ័យ ១៥នាក់ Read more

លោកបណ្ឌិត​ សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់​របស់ ​ឯកឧត្តម​បណ្ឌិត គុណ ញឹម រួមជាមួយក្រុមការងារ បានជួបសំណេះ​សំណាល​​សួរសុខទុក្ខ និង នាំយកអំណោយសប្បុរសធម៌ ​របស់​​សមាគមសង្គហមិត្តមន្ត្រីរាជការ  ផ្ដល់ជូន អង្គការផ្ទះបាយកុមារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃ​អាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅអង្គការផ្ទះបាយកុមារ ស្ថិតនៅផ្លូវលេខ ១៣៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, លោកបណ្ឌិត​ សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់​របស់ ​ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានជួបសំណេះ​សំណាល​​សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌​របស់​​សមាគមសង្គហមិត្តមន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ផ្ដល់ជូន អង្គការផ្ទះបាយកុមារ។​ អំណោយ​សប្បុរសធម៌​ដែលបានផ្តល់ជូន អង្គការផ្ទះបាយកុមារ រួមមាន៖ អង្ករចំនួន ៦០០ គីឡូក្រាម, ស្ករស Read more