លោក ប៉ាន សេរី ចៅសង្កាត់អូរឫស្សី នឹងព្រះគ្រូសុវណ្ណត្ថេញាណ ម៉ូត សាមន .ព្រះគ្រូចៅអធិការវត្ដរស្មី រតនារាម (អូរនាង)បាន អញ្ជើញ និមន្ដ ជាគណៈអធិបតី ចែកអំណោយ របស់ម្ចាស់ ( ក្រុមការងារសាលាដូង )

ក្រុងប៉ោយប៉ែត : លោក ប៉ាន សេរី ចៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នឹងព្រះគ្រូសុវណ្ណត្ថេញាណ ម៉ូត សាមន ជាព្រះគ្រូចៅអធិការវត្ដរស្មីរតនារាម(អូរនាង) នឹងលោកមេភូមិអូរនាង បានអញ្ជើញ និមន្ដ ជាគណៈអធិបតីចែកអំណោយរបស់ម្ចាស់ ( ក្រុមការងារសាលាដូង ) -ដឹកនាំដោយលោក អ៊ុក វណ្ណដេ មកពីខេត្ដកំពង់ស្ពឺ ព្រមទាំងក្រុមការងាររបស់គាត់ បានចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរនាង សង្កាត់អូរឫស្សីមាន ចំនួន( ៣៥០គ្រួសារ គ្រឿង )ឧបភោគបរិភោគរួមមាន: អង្ករ១៥គីឡូក្រាម, មី១០កញ្ចប់, ត្រីខ ,ស្ករស, អំបិល ទឹកត្រី , នឹងខោអាវមួយឈុត និងថវិការក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល (ពីរមុឺន)។ក្នុងនាមអាជ្ញាធរភូមិអូរនាង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមប្រសិទ្ធពរបវរមហាប្រសើរដល់លោក លោកស្រី ក្រុមការងារ សូមមានសុភមង្គល វិបុលសុខ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។រសៀលថ្ងៃសុក្រ ០៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃ២៣ ខែមករា ឆ្នាំ២០២៦.។