មន្ទីរសុខាភិបាល ខេត្តកោះកុង បើកសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ បន្តឆ្នាំ២០២៥
ខេត្ត កោះកុង ; ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ: អភិបាល ខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកោះកុង។ មានប្រសាសន៍ក្នុងពិធី លោកវេជ្ជ:បណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានជម្រាបជូននូវរបាយការណ៍ និងលទ្ធផលការងារ សម្រាប់ឆ្នាំកន្លងទៅ មន្ទីរសុខាភិបាលទទួលបានលទ្ធផលការងារគួរជាទីមោទនៈ ផ្ដោតសំខាន់លើការផ្តល់សេវាសុខាភិបាលឆ្នាំ២០២៤ កន្លងមកនេះ មន្ទីពេទ្យបង្អែកខេត្តកោះកុង ទទួលបានពានរង្វាន់ជ័យលាភីលេខ១បន្ថែមទៀត ជាអង្គភាពផ្តល់សេវាសុខាភិបាលល្អ។ លោកវេជ្ជ:បណ្ឌិត ទៅ មុឹង បន្តហើយដឹងទៀតថា÷ ក្នងនាមមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមប្តេជ្ញាខិតខំធានាដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាពអោយបានល្អប្រសើបន្ថែមទៀត ហើយសំរាប់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដែរបានមកទទួលសេវាសុខភាពតាមស្ថាប័នរបស់រដ្ឋ Read more










