បន្ទាយមានជ័យ៖ លោក ហុង ពិសិដ្ឋ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ក្រុង-ខេត្ត ប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួន សុភី សសុខា ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ) ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ។ទេយ្យទានដែលទទួលបានរួមមាន៖-ទៀនវស្សា ២ដើម-បន្លុង ១ឈុត-សាដក ១០ឈុត-អង្ករផ្កាខ្ញី ២ការ៉ុង (១០០គីឡូក្រាម)-ត្រីខ ១កេសធំ-មី ១កេសធំ-ទឹកផ្លែឈើ ៥កេស-ទឹកសុទ្ធកម្ពុជា ៥កេស-ទឹកស៊ីអ៊ីវ ៥យួរ-ទឹកត្រី ៥យួរ-អំបិល ៥គីឡូក្រាម-ស្ករស ៥គីឡូក្រាម-ប៊ីចេង ២កញ្ចប់(១គីឡូក្រាម)-ឆៃប៉ូវ ២គីឡូក្រាម-ត្រីងៀត ២គីឡូក្រាម-សាច់ក្រក ២គីឡូក្រាម-បច្ច័យ ១,០០០,០០០រៀល។(ដោយ ម៉ែន ច័ន្ទដារ៉ា )។




