មានជ័យមានជ័យ ; លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ក្រុង-ខេត្ត ប្រគេនទេយ្យទាន និង គ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួន សុភី ស សុខា ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួនពីរក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥។ទេយ្យទានដែលទទួល បានរួមមាន៖-ទៀនវស្សា ២ដើម-បាឡុង ១ឈុត-ស្លាដក ១០ឈុត-អង្ករផ្កាខ្ញី ២ការ៉ុង (១០០គីឡូក្រាម)-ត្រីខ ១កេសធំ-មីម៉ាម៉ា ១កេសធំ-ទឹកផ្លែឈើ ៥កេស-ទឹកសុទ្ធកម្ពុជា ៥កេស-ទឹកស៊ីអ៊ីវ ៥យួរ-ទឹកត្រី ៥យួរ-អំបិល ៥គីឡូក្រាម-ស្ករស ៥គីឡូក្រាម-ប៊ីចេង ២កញ្ចប់(១គីឡូក្រាម)-ឆៃប៉ូវ ២គីឡូក្រាម-ត្រីងៀត ២គីឡូក្រាម-សាច់ក្រក ២គីឡូក្រាម-និងបច្ច័យក្នុងមួយមួយចំនួនទៀត។ បន្ថែមពីនេះលោក កែ សួន សុភាព និងលោកស្រីព្រហ្ម រដ្ឋា បានពាំនាំថវិកាផ្ទាល់ខ្លួន បានឧបត្ថម្ភ៖-លោកតាអាចារ្យ លោកយាយជី ជាច្រើននាក់ ក្នុងម្នាក់ៗទទួលសារ៉ុង ១ និងថវិកាមួយចំនួនទៀតផងដែរ។(ដោយ ម៉ែន ច័ន្ទដារ៉ា).!!



