លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅជុំរំជនភៀសសឹកក្នុង (វត្តចាន់ស៊ីរតនារាម).!!

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ក្នុងឱកាស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដឹកនាំក្រុមការងារចុះសួសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំជនភៀសសឹក ក្នុងបរិវេនវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយកានរណ៍ថា ពលរដ្ឋដែលកំពុងស្នាក់នៅទីសុវត្ថិភាព (ជុំរុំជនភេសសឹក) គឺមកពីភូមិចំនួនពីរ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោកអធិការនគរបាលក្រុងស្រុកទាំង០៩ និងកម្លាំងនគរបាលចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ។រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំមីទ្ទិញខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ០៩ វិច្ឆិកា ១៩៥៣ /០៩ វិច្ឆិកា ២០២៥ ។ ក្រោមអធិបតីភាព ឯកឧត្តម Read more

នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ ជួបពិសាអាហារការងារ

(កូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញពិសារអាហារ និងពិភាក្សាការងារ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទីដែលមេដឹកនាំប្រទេសភូមិផងរបងជាប់គ្នាទាំង៣អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ជំនួបពិសាអាហារ និងពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ បានក្លាយទៅជាប្រពៃណីទៅហើយ ពោលរាល់ពេលជួបគ្នាក្នុងកិច្ចប្រជុំនានា មេដឹកនាំទាំង៣ តែងជួបពិសាអាហារ និងពិភាក្សាការងារបែបនេះ។ ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងគ្នាឱ្យកាន់ល្អប្រសើរថែមទៀត៕

លោក ក្តូវ ណួច ប្រធាននាយកដ្ឋានគយ និង រដ្ឋាករ ផែស្ងួត នឹង លោក មួង ដារា ប្រធានសាខាគយ និង រដ្ឋាករ ខេត្តព្រៃវៃង បានដឹកនាំសហការីក្រោមឱវាទនាំយកអំណោយ ចែកជូនកងទ័ពជួរមុខ(នៅភូមិព្រៃចាន់)..!!

ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥នេះ លោក ក្តូវ ណួច ប្រធាននាយកដ្ឋាន គយរដ្ឋាករផែស្ងួត នឹង លោក មួង ដារា ប្រធានសាខាគយ និង រដ្ឋាករ ខេត្តព្រៃវៃង បានដឹកនាំសហការីក្រោម ឱវាទនាំយកអំណោយ ចែកជូនកងទ័ពជួរមុខ  ១ អាវក្រោះចំនួន២៧អាវ ២ អង្ករចំនួន២តោន ៣ ត្រី ខ ខៀង ប្រហុក និង ថវិកាចំនួន ១០លាន រៀលដល់កងពល លេខ ៥១ ។ក្នុងនោះលោក បានឧបត្ថម្ភ ថវិកាចំនួន១០ លានរៀលដល់ Read more

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យលោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង បានចុះរៀបចំសណ្តាប់ធ្នាប់ នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត : នៅព្រឹក ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥តាមការណែនាំ របស់ លោកវរសេនី យ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង .និង វរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំនាយ-នាយរងផ្នែក និង មន្រ្តី បន្តរចុៈរៀបចំសណ្តាប់ធ្នាប់នៅផ្សារត្រីនិង បានអប់រំ ណែនាំ ដល់ម្ចាស់សំណង់ អាគារនិងម្ចាស់ដេប៉ូលក់ទឹកកក ធ្វើកិច្ចសន្យាហាមចាក់ខ្សាច់ ថ្ម និងចតយានយន្តធំៗលើទ្រូងផ្លូវ ដែលតែងតែបង្ករអោយមានការកកស្ទះចរាចរណ៍។*សូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករមេត្តាចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរដទៃទៀត ផង ..🙏❤️..។

ដោយមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស បញ្ជាទៅកម្លាំងគយចល័ត និង មន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ច ចម្រុះ ចុះបង្ក្រាប ម៉ូតូ គ្មានពន្ធនាំចូលចំនួន១៥១ គ្រឿង..!!

ខេត្តត្បូងឃ្មុំ ៖ យោងតាមការណែនាំរបស់ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្ត ទៅតាមនីតិវិធីច្បាប់ Read more

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ព្រមទាំងក្រុមគ្រួសារ ចូលរួម កាន់បិណ្ឌវេនទី៥ ស្ថិតនៅវត្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត : នៅ អធិការ នគរបាលក្រុងប៉ោយប៉ែត ដឹកនាំ ដោយ លោក វះសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អធិការនគរបាល ក្រុងប៉ោយប៉ែត ព្រមទាំងក្រុមគ្រួសារ និង លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និង អធិការរងប្រធាន.អនុការិយាល័យ នាយ នាយប៉ុស្តិ៍ លោកឧកញ៉ា រួមជាមួយអាជីវករ ប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ព្រមទាំងបាននាំ យកនូវតេត្យទាន តេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ មួយចំនួន វេរប្រគេន ដល់ព្រះសង្ឃ Read more

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា សម្ពោធដាក់ ឲ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាល និង សមិទ្ធផលនានា នៃ ​អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន។ ក្នុងនោះ ក៏បានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកស្នងការនគរបាលរាជធានី-ខេត្ត និងមន្ទីរ-អង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបពីសមិទ្ធផលនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា Read more

ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងក្រុមហ៊ុន Huawei រួមគ្នាជំរុញការអភិវឌ្ឍ 5G, AI, បច្ចេកវិទ្យាក្លោដ និង គម្រោងសួនឌីជីថល

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក HE Tao ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Huawei ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ ក.ប.ទ.។ ការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ជា វ៉ាន់ដេត លោក HE Tao ធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្នុងនោះក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Huawei រួមគ្នាជំរុញការអភិវឌ្ឍ 5G, AI, បច្ចេកវិទ្យាក្លោដ និងគម្រោងសួនឌីជីថល របស់ក្រសួងប្រៃសណីយ៍។ ក្នុងនោះផងដែរក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍ ក្នុងការគាំទ្រដំណើរបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស Read more

កិច្ចប្រជុំពិសេស GBC បានចាប់ផ្តើមនៅ ខេត្តកោះកុង ដើម្បីដោះស្រាយជម្លោះព្រំដែន !

(កោះកុង)៖ កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ តាមការប្រកាសរបស់ក្រសួងការពារជាតិ Read more