លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាលខេត្ត ក្រោយពីប្រកាសចូលកាន់តំណែង

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ក្រោយពីប្រកាសចូលកាន់តំណែង។កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ …។លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ ស្នងការរង នាយការិយាល័យជំនាញ និងអង្គភាពចំណុះទាំងអស់ត្រូវពង្រឹងរបៀបរបបការងារ, និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ​ Read more

ប្រកាស ផ្ទេរភារកិច្ច និង តែងតាំង មុខ តំណែង (ថ្មី)នៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យ ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្ដូរស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ Read more

លោក ហឿន វីរៈ អភិបាលនៃគណៈអភិ បាលស្រុក ព្រះនេត្រព្រះ បានដឹកនាំក្រុមការងារ បានចុះជួយរុះរេី ផ្ទះប្រជាពលរដ្ឋ ដែលរងផល ប៉ះ ពាល់ ដោយសារខ្យល់កន្ត្រាក់ នៅឃុំភ្នំលៀប

ស្រុកព្រះនេត្រព្រះ : នៅ ព្រឹកថ្ងៃទី ២៨. ០២ .២០២៦ វេលាម៉ោង ០៨:០០ នាទី នេះ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុក ព្រះនេត្រព្រះ បានដឹកនាំក្រុមការងារ : ចូលរួម មាន លោក អភិបាលរង និង លោកនាយករដ្ឋបាលសាលាស្រុក និង លោក វ/ត្រី រឿន ម៉ូវ អធិការរង និង សហការី និង លោក អែម ណុយ សមាជិកក្រុមប្រឹក្សាស្រុក លោក សួន សំផុង Read more

ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជា ប្រធានក្រុមសេនាតេជោសន្តិភាព បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព

ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងឯកឧត្តម ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និង ជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម កែវ ផុង និងឯកឧត្តម ព្រហ្ម ប៊ុនឡុង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, Read more

លោកឧត្ត​ម​សេនីយ៍​ត្រី​ វង្ស​ ធី​ មេបញ្ជាការ​រង​ នាយសេនាធិការ កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បានដឹកនាំលោកមេបញ្ជាការរង​ សេនាធិការរង ប្រធានមន្ទីរ​ អញ្ជើញ​ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

(បន្ទាយមានជ័យ​)៖​ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្ត​ម​សេនីយ៍​ត្រី​ វង្ស​ ធី​ មេបញ្ជាការ​រង​ នាយសេនាធិការ កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បានដឹកនាំ លោកមេបញ្ជាការរង​ សេនាធិការរង ប្រធានមន្ទីរ​ អញ្ជើញ​ចូលរួមពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម កិត្តិនីតិ កោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ នៅសាលប្រជុំ “ធំ” សាលាខេត្ត​បន្ទាយមានជ័យ​ ។

ពិធីសម្ពោធអគារតាំងបង្ហាញថ្មី( ត្រាក់ទ័រ ចនឌារ) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ

ពិធីសម្ពោធអគារ តាំងបង្ហាញថ្មី( ត្រាក់ទ័រ ចនឌារ) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក) និងលោក ឌី ចាន់លាភម៉េង អគ្គនាយកនៃក្រុមហ៊ុន CMG អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអាគារតាំងបង្ហាញថ្មី_ (ត្រាក់ទ័រចនឌារ (កម្មវិធីនេះ ប្រារព្ធធ្វើឡើង នៅ បរិវេណរបស់(ក្រុមហ៊ុនចនឌារ )ជាប់និងផ្លូវជាតិលេខ ៦A ស្ថិតនៅភូភូមិចក សង្កាត់ព្រះ Read more

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត ដឹកនាំកិច្ចប្រជុំ ដាក់ចេញផែនការត្រួតពិនិត្យជនបរទេសឆ្លងកាត់ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ ដាក់ចេញផែនការត្រួតពិនិត្យជនបរទេសឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដេីម្បីទប់ស្កាត់បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយមានការចូលរួមពីអភិបាលរងខេត្ត ស្នងការ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ។ ពិធីនេះធ្វេីឡើងនៅសាលប្រជុំ < ខ>សាលាខេត្តបន្ទាយមានជ័យ។ (យកព័ត៌មាន : ដោយ ម៉ែន ច័ន្ទដារ៉ា ).!!

សម្ដេចតេជោ ជំរុញឱ្យអាជ្ញាធរ និង កងទ័ព នៃ ប្រទេសកម្ពុជា-ឡាវ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សា នូវសន្តិភាពសន្តិសុខ តាមព្រំដែន នេះ ឱ្យបានកាន់តែល្អប្រសើរ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ

បន្ទាយមានជ័យ: នៅព្រឹក ថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប៕

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស។ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ការប្រមូលចំណូលពន្ធនិងអាករចំនួន ១២ ៧៦០,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣ ១៨១,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ២១% Read more