ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្ត តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក៏ដូចជាតម្រូវការជាក់ស្តែង និងដេីម្បីចូលរួមចំ ណែក ជួយដល់ កងកម្លាំងជួរមុខដែលកំពុងឈរជេីងការពារជាតិ នៅទិសខេត្តព្រះវិហារ ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធាន ក្រុមសេនាតេជោសន្តិភាព ព្រមទាំងក្រុមការងារ បាននាំយកអំណោយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖ មានដូចជា ៖ ទឹក បរិសុទ្ធកម្ពុជា, ចំនួន ៣០០០កេស, អង្ករចំនួន ១តោន, និង ៣០០គីឡូ ,ទឹកត្រីចំនួន ១០០យួរ និង, ទឹកសុីអុីវ ចំនួន១០០យួរ , ដេីម្បីចែកជូនដល់កងកម្លាំងជួរមុខនៅកងអន្តរគមន៍ ៣២៤ ប្រចាំទិស ខេត្តព្រះវិហារ ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ ផុង បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត សួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ដែល បានលះបង់ទាំងកម្លាំងកាយចិត្ត ដេីម្បីការពារជាតិ និងប្រជាជន ។ សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទក្ខរបស់ វីរកងទ័ពទាំងអស់ ជាពិសេស សម្តេច តែងតែណែនាំដល់ មន្ត្រីទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ ដល់អតីតយុទ្ធជន កងទ័ពជួរមុខ ក្រុមគ្រួសារ ៖ កងទ័ព ជនភាសសឹក ។ល។ឯកឧត្តម កែវ ផុង បានសម្តែង ការគោរព ដឹងគុណការ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវីរភាព វីរកងទ័ព និង ការលះបង់គ្រប់បែប យ៉ាង ដើម្បីការពារ អធិបតេយ្យ និងបូរណភាព ទឹកដី នៃ កម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ជាកិច្ចបញ្ចប់ ឯកឧត្តម កែវ ផុង ក៏បានជូនពរ ឱ្យវីរកងទ័ព និង វីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បី បន្តបេសកកម្មការពារប្រទេសជាតិ របស់យើង ។








