លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា

ក្រុងប៉ោយប៉ែត: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ។ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានដាក់ចេញបទបញ្ជាដល់បណ្តាផ្នែកជំនាញ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង០៥សង្កាត់ ៖­-បង្កើនការក្តាប់ និងប្រមូលផ្តុំព័ត៌មានក្នុងមូលដ្ឋាន ទាក់ទិនសភាពការសន្តិសុខជាតិ ពិសេសផែនការ និងព័ត៌មានបំពុលសង្គម ដើម្បីចាត់វិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់។​​-លុបបំបាត់ទីផ្សារទទួលផលចោរកម្ម និងកន្លែងបញ្ចាំ ធ្វើអាជីវកម្មខុសច្បាប់ ល្បែងស៊ីសង ល្បែងភ្នាល់តាមអេឡិចត្រូនិចនិងអនឡាញស្គែមគ្រប់រូបភាព។-ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងបទល្មើស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញៀន។-បន្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​​ ស្រ្តី​​និងកុមារ​ ការជួញដូរផ្លូវភេទគ្រប់ទម្រង់ និងការឆ្លងដែនខុសច្បាប់។-ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និង ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ។ -ពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារះ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុឲ្យបានទាន់ពេលវេលា។ជា​ទី​បញ្ចប់​លោក​វរសេនីយ៍ទោអធិការ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវគោរពវិន័យ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបំផុត ។