លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ត្រីមាសទី៣ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ទូទាំងខេត្ត ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ត្រីមាសទី៣ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការសម្រេចបានកន្លងមក និងផ្សព្វផ្សាយផែនការ ការងារចំបាច់ផ្សេងៗ ដល់កងកម្លាំង ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បានចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ ពង្រឹងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តជម្រុញដល់ពលរដ្ឋឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា, ពង្រឹងការស្រាវជ្រាវបង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ Read more

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា និង ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ បានយកគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួន ប្រគល់ជូនកងពលធំ អន្ដរាគមន៍លេខ ៣ (ប្រចាំទិស ព្រះវិហារ)..!!

កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥, ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួនបានប្រគល់អំណោយរបស់ សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជាសម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ)។ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនិងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ Read more

កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន ៣ចំណុច ក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី នៅថ្ងៃទី ២៨ កក្កដា ២០២៥

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 នាទី ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង 3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 Read more

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន ដឹកនាំ ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនវីរកងទ័ព ជួរមុខឈរជេីងប្រចាំទិសទី១

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួនជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជេីងប្រចាំទិសទី១ យោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ ។ ដោយមានអមដំណេីរលោក យ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ និងក្រុមគ្រួសារ ឯកឧត្តម ឌៀង សារ៉ាន់ ជំនួយការសម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ឯកឧត្តម មាស សុកែវ និងក្រុមគ្រួសារ ឯកឧត្តម Read more

ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥

នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ដោយមានសមាសភាព ចូលរួមពីលោក-លោកស្រីអគ្គនាយករង និង លោក លោកស្រីប្រធាន និងអនុប្រធានអង្គភាពគយនិងរដ្ឋាករមួយចំនួន អមដោយមន្ត្រីជំនាញ និងបានប្រព្រឹត្តទៅតាមរបៀបវារៈដូចបានគ្រោងទុក។លទ្ធផលនៃការប្រមូលពន្ធនិងអាករក្នុងខែមិថុនា ឆ្នាំ២០២៥ ទទួលបាន ១ ០២៣,៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២៥២,៨ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ៧,១% ប្រៀបធៀបនឹងចំណូលខែឧសភា Read more

រដ្ឋបាលខេត្តកោះកុង និងមន្ត្រីរាជការជុំវិញខេត្តនាំយកទៀនវស្សានិងទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តទេពនិមិត្ត ហៅវត្តថ្មី

(ដោយ សំរិទ្ធិ ភារុន ) កោះកុង ៖ រដ្ឋបាលខេត្តកោះកុង និងមន្ត្រីរាជការជុំវិញខេត្ត បាននាំយកទៀនព្រះវស្សានិងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃនៅវត្តទេពនិមិត្តហៅវត្តថ្មី ដែលស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដោយប្រារព្ធទៅតាមទំនៀមទម្លាប់ និងជាការគោរព លើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ហើយក៏ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនក្នុងពុទ្ធសានា។ ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកជឿជាក់ព្រះពុទ្ធសាសនា ជាទម្លាប់នាំគ្នាប្រារព្ធពិធីបុណ្យនេះឡើង ដោយនាំយកទេយ្យទាន និងរបស់ប្រើប្រាស់ផ្សេងៗប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម។ បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ ក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀងនឹងមិនអនុញ្ញាតអោយព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លុះត្រាតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយមានជំងឺឬនិមន្តទៅសម្តែងធម៌ជាដើម។ ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សានេះ គឺព្រះពុទ្ធជាម្ចាស់ Read more

ពិធីប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ជាសទ្ធាជ្រះថ្លា របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃដែលគង់ នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ) .!

បន្ទាយមានជ័យ៖ លោក ហុង ពិសិដ្ឋ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ក្រុង-ខេត្ត ប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួន សុភី សសុខា ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ) ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ នៅថ្ងៃទី៧ ខែកក្កដា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ មួយចំនួន

បន្ទាយមានជ័យ៖ លោក ឈិន រតន: សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ស្រុក-ខេត្ត ប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួន សុភី សសុខា ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តពោធិសូរិយារាម ស្ថិតនៅភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅឃុំកូប Read more

គ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ត្រូវបាន លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ប្រគេនដល់ព្រះសង្ឃ

មានជ័យមានជ័យ ; លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ក្រុង-ខេត្ត ប្រគេនទេយ្យទាន និង គ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួន សុភី ស សុខា ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួនពីរក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  នាព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥។ទេយ្យទានដែលទទួល បានរួមមាន៖-ទៀនវស្សា ២ដើម-បាឡុង ១ឈុត-ស្លាដក Read more

ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួង បានពិន័យយានយន្តដឹកលើសទម្ងន់ចំនួន ០៣គ្រឿង នៅលើផ្លូវជាតិលេខ៤៨ ខេត្តកោះកុង

( កោះកុង ) ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យយានយន្តចល័តរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង ខេត្តកោះកុង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ២ទីតាំង លើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បានរកឃើញថា÷ នៅ ចំណុចគ.មលេខ៦៨ ស្រុកបុទុមសាគរ ត្រួតពិនិត្យយានយន្តចំនួន០៤គ្រឿង ផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន ០២គ្រឿង ចន្លោះពី៤៥តោនដល់៤៦តោន លើសទម្ងន់អនុញ្ញាត ចន្លោះពី២០ដល់២១តោន។ ត្រង់ គ.មលេខ៣ ស្រុកស្រែអំបិល ត្រួតពិនិត្យយានយន្តចំនួន០៣គ្រឿង មានបិទឡូហ្គោ CR, P ក្នុងនោះផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន០១គ្រឿង ចំនួន ៤៨តោន លើសទម្ងន់អនុញ្ញាត ២៣តោន។ ប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ Read more