ឯកឧត្តម ឌិត ទីណា បានអញ្ជេីញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការចូលរួមឯកឧត្តម-លោកជំទាវ ប្រតិភូអមដំណេីរ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ស្មៀន នាយប៉ុស្តី៍នគរបាលរដ្ឋបាលឃុំសង្កាត់ Read more

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនមន្ត្រីគយនិងរដ្ឋាករមកពីទូទាំងប្រទេសចំនួន ១១០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់មន្ត្រីគយនិងរដ្ឋាករ អំពីផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធី PFM ដែលបានបញ្ចូលផែនការសកម្មភាពក្រោមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីងាយស្រួលអនុវត្តនិងតាមដាន។មានមតិក្នុងអង្គសិក្ខាសាលា លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០០៤ មក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី Read more

ថ្ងៃនេះ : ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ផ្តើមបើកកិច្ចប្រជុំនារសៀលនេះ នៅច្រកអន្តរជាតិប៉ោយប៉ែត

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ Read more

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារវីរកងទ័ព៣៤១គ្រួសារ រស់នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារវីរកងទ័ព៣៤១គ្រួសារ រស់នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ ខេត្តកំពត ។ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ដារ៉ា សភាតំណាងរាស្ត្រមណ្ឌលកំពត, លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ និងថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត រួមមាន លោក ប៉ែន ប្រុស, ឯកឧត្តម ហុង ភាព, លោក គង់ សុខហេង, លោក អ៊ូច សំណាង, លោក អ៊ឹម វីរៈ, លោកស្រី Read more

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយគ្នា

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀតហើយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នាពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ Read more

ខេត្តព្រៃវែង : នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណទីស្នាក់ការ ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន ហ៊ុន Read more

លោក ប៉ាន សេរី ចៅសង្កាត់អូរឫស្សី នឹងព្រះគ្រូសុវណ្ណត្ថេញាណ ម៉ូត សាមន .ព្រះគ្រូចៅអធិការវត្ដរស្មី រតនារាម (អូរនាង)បាន អញ្ជើញ និមន្ដ ជាគណៈអធិបតី ចែកអំណោយ របស់ម្ចាស់ ( ក្រុមការងារសាលាដូង )

ក្រុងប៉ោយប៉ែត : លោក ប៉ាន សេរី ចៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នឹងព្រះគ្រូសុវណ្ណត្ថេញាណ ម៉ូត សាមន ជាព្រះគ្រូចៅអធិការវត្ដរស្មីរតនារាម(អូរនាង) នឹងលោកមេភូមិអូរនាង បានអញ្ជើញ និមន្ដ ជាគណៈអធិបតីចែកអំណោយរបស់ម្ចាស់ ( ក្រុមការងារសាលាដូង ) -ដឹកនាំដោយលោក អ៊ុក វណ្ណដេ មកពីខេត្ដកំពង់ស្ពឺ ព្រមទាំងក្រុមការងាររបស់គាត់ បានចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរនាង សង្កាត់អូរឫស្សីមាន ចំនួន( ៣៥០គ្រួសារ គ្រឿង )ឧបភោគបរិភោគរួមមាន: អង្ករ១៥គីឡូក្រាម, មី១០កញ្ចប់, ត្រីខ ,ស្ករស, អំបិល ទឹកត្រី , នឹងខោអាវមួយឈុត និងថវិការក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល (ពីរមុឺន)។ក្នុងនាមអាជ្ញាធរភូមិអូរនាង Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការបង្ក្រាបOnline Scames ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការបង្ក្រាបOnline Scames ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដល់ការិយាល័យជំនាញ លោកអធិការក្រុងស្រុកទាំង៩ ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ ដោយគោរពអនុវត្តតាមបទបញ្ជាយ៉ាងមុឹងម៉ាត់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចប្រតិបត្តការ ចុះ បង្ក្រាបទីតាំង បទល្មើស Online Scames រួមទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេសគ្រប់ប្រភេទ ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោងតាមគោលដៅដែលបានដាក់ចេញ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម Read more

នាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម

នាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម នៃខេត្តព្រសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងនេះនឹងបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ការមកដល់មូលដ្ឋានសមុទ្ររាមនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame ហើយដំណើរមកដល់នៃនាវាចម្បាំងអាម៉េរិកនេះ នឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការ រង មូលដ្ឋាន សមុទ្រ រាម Read more