សកម្មភាព កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការយាមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បុណ្យចូលឆ្នាំថ្ងៃទី២

បន្ទាយមានជ័យ: កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ត បានចុះការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ។

កម្លាំងនគរបាលដែលបំពេញបេសកកម្ម ចេញយាមល្បាត ការពារសន្តិសុខ មានកម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលទាំង៩ក្រុង/ស្រុក កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤។

កម្លាំងនគរបាលទាំងអស់ត្រូវបានដាក់ពង្រាយ តាមទីប្រជុំជន តាមដងផ្លូវជាតិ វត្តអារាម ទីកន្លែងប្រារព្ធពិធីសង្ក្រាន កម្លាំងមួយចំនួនចេញល្បាត និងមួយចំនួនប្រចាំការនៅកន្លែង សម្រាប់ត្រៀមចេញអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕