ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ ប្រុសស្រី ធ្វើសកម្មភាព ជួញដូរ នៅក្រុងប៉ោយប៉ែត ត្រូវបានឃាត់ខ្លួន
អនុវត្តតាម បទបញ្ជា របស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរ បាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:៤០ នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយ កម្លាំង អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំ ដោយ: លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ចុះឃាត់ខ្លួន ជនសង្ស័យ ២នាក់ ប្រុសស្រី. នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
រួមជាមួយវត្ថុតាងរួមមាន ៖
១.ឈ្មោះ DENY RIANTO ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី
២.ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ។
បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បាននាំខ្លួនជនសង្ស័យមក ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ,ដើម្បីសាកសួរ ហើយ ជនសង្ស័យ បានសារភាព និងសហការឈានដល់ការឆែកឆេរផ្ទះរបស់ជនសង្ស័យ នឹងបានដកហូតសម្ភារៈមួយចំនួន មានដូចខាងក្រោម៖
១. ក្បាលបារីអេឡិចត្រូនិចPOD K(CBD) មានទឹកវេចខ្ចប់រួចចំនួន ១១១ ក្បាល
២.ក្រាមសថ្លាក្នុងកញ្ចប់ពណ៌ខៀវសង្ស័យជាសាធាតុញៀនចំនួន ០១ កញ្ចប់
៣.កញ្ឆាក្រៀមចំនួន០១ កញ្ចប់
៤.សារធាតុរាវដាក់ដបពណ៌សចំនួន ០៧ ដប
៥.ក្បាលបារីអេឡិចត្រូនិចPOD K(CBD) គ្មានទឹកចំនួន ០២ ថង់ធំ
៦.សំបកដប់ទទេសម្រាប់ដាក់សារធាតុរាវចំនួន ០៧ ដប
៧.ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ០១ ដើម
៨.សំបកថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន
៩.ញញួរដែកចំនួន ០១
១០.ឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន
១១.ទូរសព្ទចំនួន ០៤ គ្រឿង
១២.រថយន្តម៉ាក់ LexusCT200H ឆ្នាំ 2012 ពណ៌សបិទស្កុកខ្មៅ ភ្នំពេញ2CN-6831 ចំនួន ០១ គ្រឿង។
ក្រោយមកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នាំជនសង្ស័យនិងវត្ថុតាងដើម្បីយកទៅការិយាល័យធ្វើតាមនីតិវិធីច្បាប់ផងដែរ ។





