ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ពិធីសម្ពោធ សមិទ្ធផល នានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ និង ត្រួតពិនិត្យការងាររៀបចំ សមយុទ្ធនាគមាស ឆ្នាំ២០២៥។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ Video Conference  នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូល រួមពីលោកមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំង២ និង លោក មេបញ្ជាការកងរាជអាវុធហត្ថទាំង ២៥ រាជធានី.ខេត្ត ផងដែរ ។

សម្ដេចបវរធិបតីបង្ហាញមូលហេតុកម្ពុជាដាក់ទិសដៅរៀបចំគោលនយោបាយលើកទឹកចិត្តចំពោះផលិតកម្មគ្រឿងបង្គុំ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញទិសដៅថារដ្ឋាភិបាលនឹងរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំដើម្បីជួយធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែងនៅកម្ពុជា។ សម្ដេចបវតធិបតីបានថ្លែងនៅខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី ២២មេសាឆ្នាំ២០២៥ ដោយបញ្ជាក់ថាគោលនយោបាយនេះនឹងធ្វើឲ្យកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំកាន់តែច្រើនហើយអនាគតកម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលគ្រឿងបង្គុំផលិតនៅក្រៅប្រទេសយកមកផ្គុំនៅកម្ពុជាហើយនាំចេញដូចមុននោះទេ តែកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំបាន អតិបរមាផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកនិងអាចនាំចេញគ្រឿងបង្គុំទៅក្រៅប្រទេសទៀតផង។សម្ដេចបានបញ្ជាក់ថាការលើកទឹកចិត្តដល់អ្នកផលិតនៅក្នុងខ្សែផលិតកម្មគិតអំពីកម្រិតដែលត្រូវអនុគ្រោះនេះ គឺដើម្បីយើងជំរុញក្នុងគោលដៅឲ្យការផលិតគ្រឿងបង្គុំភាគច្រើននៅក្នុងស្រុក។ ដោយសម្តេចបវរធិបតីពន្យល់ថា ការផលិតគ្រឿងបង្គុំបានភាគច្រើននៅក្នុងស្រុក នឹងជួយយើងគឺ ទីមួយធ្វើពិពិធកម្មនៃការធ្វើផលិតកម្ម។ពោលគឺយើងផលិតគ្រឿងបង្គុំទាំងអស់បម្រើឲ្យផលិតកម្មផលិតផលសម្រេច។ ទី ២ធ្វើឲ្យកម្ពុជាមានភាពធន់។បើខ្សែផលិតកម្មគ្រឿងបង្គុំកាន់តែច្រើននាំឲ្យយើងកាត់បន្ថយការនាំចូលគ្រឿងបង្គុំពីក្រៅប្រទេសទន្ទឹមនេះនឹងនាំឲ្យផលិតផលផលិតនៅកម្ពុជាទាំងអស់មានតម្លៃទាប។ ការចូលមកវិនិយោគគ្រឿងបង្គុំនឹងជួយបង្កើតឱកាសការងារនិងជំនាញដល់កូនចៅប្រជាពលរដ្ឋ នោះគឺអ្វីដែលរដ្ឋាភិបាលចង់បាន។  ពីព្រោះក្រុមហ៊ុនមកវិនិយោគបានបណ្តុះបណ្តាលជំនាញដល់កូនចៅយើង ដើម្បីចេញមកធ្វើការអោយក្រុមហ៊ុនដែលកាន់តែទំនើបមានខ្សែសង្វាក់ផលិតកម្មកាន់តែខ្ពស់ តម្រូវការជំនាញក៏កាន់តែត្រូវការបន្ថែម ដែលសមត្ថភាពនេះ ថ្ងៃក្រោយអាចបំរើអោយឧស្សាហកម្មផ្សេងៗទៀតបាន។ នេះគឺជាភាពធន់និងធនធានមនុស្សរយៈពេលវែងនៅកម្ពុជា។ សូមបញ្ជាក់ថា គម្រោងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំនេះ បានធ្វើឡើងខណៈសម្តេចបវរធិបតី បានឡើងថាការស្វែងរកអ្នកវិនិយោគមិនមែន ងាយស្រួលទេ ហើយការថែរក្សា និង ការពង្រីកបន្ថែមរបស់អ្នកវិនិយោគក៏មិនងាយស្រួលដែរ ។ សម្តេចបវរធិបតី បានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចសង្វាក់ផលិតកម្មតម្លើងរថយន្តហ្វដនៅខេត្តពោធិសាត់ថា«ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏មាន អារម្មណ៍ដូចខ្ញុំដែរ គឺរំភើបនិងមោទនភាព ដែលបានឃើញពាក្យ MADE Read more

ឯកឧត្តម កើត រិទ្ធ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវពង្រឹង និងពង្រីកការផ្តល់សេវាដោះស្រាយវិវាទឱ្យបានកាន់តែទូលំទូលាយ ដោយឆ្ពោះទៅការចុះ ដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅ ថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០ ២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សាលេីវិធីសាស្រ្ត ឬបច្ចេកទេសនៃការដោះស្រាយវិវាទ សំដៅជំរុញបន្ថែមទៀតនូវសន្ទុះនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។ នៅក្នុងកិច្ចប្រជុំនេះ តំណាងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងរយៈពេលកន្លងមក។ ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Read more

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស លោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាល ក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ច ប្រជុំស្តីពីការត្រួតពិនិត្យវត្តមាន ស្នាក់នៅ របស់ជនបរទេស ក្នុង ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ ខ សាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ។ បន្ទាយមានជ័យ, ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក Read more

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ជួយលើកមុខមាត់ប្រទេសកម្ពុជាទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ បានជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ។ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលឯកឧត្តម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងសហការី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក «ជាពិសេសការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ដែលជារតនសម្បត្តិរបស់ជាតិ។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម នេះជាភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ»។ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កម្លាំងនគរបាលក្រោមឱវាទ គ្រប់អង្គភាពចំណុះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ឃុំ/សង្កាត់។ ដើម្បីធានាសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងដូចខាងក្រោមនេះ៖ ត្រូវពង្រឹងការបម្រើសេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ -ពង្រឹងការ Read more

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ អគាររដ្ឋបាល ស្រុកព្រះនេត្រព្រះ ។  អគាររដ្ឋបាល ដែលត្រូវបញ្ចុះបឋមសិលាសាងសង់ ដែលនេះគឺមានទំហំ ៣៦ ម៉ែត្រ គុណ១៤ម៉ែត្រ ដែលមានកម្ពស់បីជាន់ ជាអគាររដ្ឋបាលទីប្រាំមួយ ហើយនៅ ក្នុងខេត្តបន្ទាយមានជ័យ ដែលនៅសល់តែ៣ក្រុង-ស្រុកប៉ុណ្ណោះមិនទាន់ទទួលបាន អគារដ្ឋបាលស្តង់ដារបែបនេះ ដែលទទួលបានពីរដ្ឋាភិបាលតាមរយៈគម្រោងថវិការបស់រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ។  លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ Read more

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។  មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផល ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗ របស់មូលដ្ឋាន ។ យើងនឹងបន្តចេញទៅសម្ពោធសមិទ្ធផល ទាក់ទាញការ វិនិយោគ និងបង្កើតបរិយាកាស វិជ្ជមានពីកម្ពុជាឱ្យកាន់ សតែច្រើនថែមទៀត។  ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជា Read more

ថ្ងៃនេះ : ឯកឧត្តម អ៊ុំ រាត្រី ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រួមនិងលោកជំទាវ និងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ កាលពីពេលកន្លងទៅថ្មីៗ ក្នុងនោះមាន ៨គ្រួសារនៅក្នុងស្រុកស្វាយចេ ៥គ្រួសារនៅក្នុងសង្កាត់ម្កាក់ និង១១គ្រួសារ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ចូលរួមសោកស្ដាយជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបង្កឱ្យមានការខូចខាតផ្ទះសម្បែងមួយចំនួន ហើយក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានពិសេសកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួយជួសជុលផ្ទះដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នេះសបញ្ជាក់ឱ្យឃើញថា ខ្មែរជួយខ្មែរពេលមានទុក្ខលំបាក។ ឯកឧត្តមបានបន្តថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ ពេលណាដែលបងប្អូនជួបនូវទុក្ខលំបាកទៀតកាកបាទក្រហម តែងតែចុះជួយជានិច្ចដោយកុំទុកឱ្យនរណាម្នាក់ចោលនោះឡើយហើយការផ្តល់ ហើយមនុស្សធម៌របស់កាកបាទក្រហម មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ចុងក្រោយ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតពេលដែលមានភ្លៀងខ្យល់ សូមធ្វើយ៉ាងណាត្រូវរកទីទួលសុវត្ថិភាព Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ថ្លែង អំណរគុណដល់ ថ្នាក់ដឹកនាំ និង កងកម្លាំងនគរបាលជាតិទូទាំងប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ថ្លែង អំណរគុណដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ ទូទាំងប្រទេស ដែលបានសហការជាមួយ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៃដំណើរ ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស ២០២៥ ឱ្យប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព ទាំងស្រុង។