សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំុំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ នេះ គឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស”។ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ២០២៦។

លោក​ គាត​ ហ៊ុល​ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ រួមនិងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងប៉ោយ​ប៉ែត​ អញ្ជើញ្ញជួប​ ស្វាគមន៍​ ជំនួបសម្ដែងការគួរសមរបស់​ ឯកឧត្តម​ ដូមីនីក​ វិលលៀមស៍​ (Mr. DOMINIC WILLIAMS )ឯកអគ្គរាជទូត​ ចក្រភព​អង់គ្លេស​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា

ក្រុងប៉ោយប៉ែត ៖ លោក​ គាត​ ហ៊ុល​ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ រួមនិងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងប៉ោយ​ប៉ែត​ អញ្ជើញ្ញជួប​ ស្វាគមន៍​ ជំនួបសម្ដែងការគួរសមរបស់​ ឯកឧត្តម​ ដូមីនីក​ វិលលៀមស៍​ (Mr. DOMINIC WILLIAMS )ឯកអគ្គរាជទូត​ ចក្រភព​អង់គ្លេស​ ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយរដ្ឋបាល ក្រុងប៉ោយប៉ែត ៕ ប៉ោយប៉ែត​, ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង-ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជាស្របតាមនាមវលី នៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង-ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជាស្របតាមនាមវលី នៃតារាងពន្ធគយសុខដុម របស់អាស៊ាន ឆ្នាំ២០២២

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A មកពីខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីខេត្តក្រចេះ នារសៀលទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ ក្រសួង រាជធានីភ្នំពេញ ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត  អញ្ជើញជួបសំណេះសំណាលជាមួយ

សិស្សនិទ្ទេស A នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ​មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង​ចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ត្រូវជា Read more

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Read more

គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ

គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ

កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤

កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤ ដោយមាន៧របៀបវារៈ៖១-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៥, របាយការណ៍ការអនុវត្តការងារប្រចាំឆ្នាំ២០២៥,របាយការណ៍ការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង៤-ពិនិត្យ និងអនុម័តប្រតិទិនសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ឆ្នាំ២០២៧~ឆ្នាំ២០២៩៥-ពិនិត្យ និងអនុម័តការសុំនិយ័តភាពឥណទានហិរញ្ញវត្ថុមួយផ្នែកសម្រាប់បំពេញតម្រូវការអាទិភាពចំណាយថវិកាប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង៦-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងសន្ទស្សន៍ប្រាក់រង្វាន់ប្រចាំខែមករា សម្រាប់ឧបត្ថម្ភជូនមន្ត្រីនៃរដ្ឋបាលក្រុង។៧-បញ្ហាផ្សេង៖ក្រុងប៉ោយប៉ែត,ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនមន្ត្រីគយនិងរដ្ឋាករមកពីទូទាំងប្រទេសចំនួន ១១០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់មន្ត្រីគយនិងរដ្ឋាករ អំពីផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធី PFM ដែលបានបញ្ចូលផែនការសកម្មភាពក្រោមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីងាយស្រួលអនុវត្តនិងតាមដាន។មានមតិក្នុងអង្គសិក្ខាសាលា លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០០៤ មក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី Read more