ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជា ប្រធានក្រុមសេនាតេជោសន្តិភាព បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព
ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងឯកឧត្តម ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និង ជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម កែវ ផុង និងឯកឧត្តម ព្រហ្ម ប៊ុនឡុង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, Read more










