លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានឧបត្ថម្ភ : តុប្រជុំ និង កៅអ៉ី. និងសម្ភារៈផ្សេងៗ ជូនដល់រដ្ឋបាលសង្កាត់អូរជ្រៅ .!

ក្រុងប៉ោយប៉ែត : នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នេះ លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងនិងលោកស្រី បានចំណាយថវិកាផ្ទាល់ខ្លួនទិញតុប្រជុំ និងកៅអីដែលចំណាយថវិកាអស់ចំនួន៨៥០០ដុល្លា ជូនដល់រដ្ឋបាលសង្កាត់អូរជ្រៅ។ក្នុងនោះដែរ លោក ង៉ោ ម៉េង ជ្រួន អតីតអភិបាលរង ខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ ទូកុងតឺន័រ ជូនដល់រដ្ឋបាលសង្កាត់អូរជ្រៅសម្រាប់ធ្វើជាកន្លែងផ្ដល់ សេវាអត្រាកូលដ្ឋាននិងសំបុត្រអាពាហ៍ពិពាហ៍ ជូនដល់ប្រជាពលរដ្ឋ។ក្នុងឱកាសនោះដែរ លោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូជ្រៅ បានគោរពថ្លៃង អំណរគុណចំពោះលោក តាន់ គឹមរិទ្ធ និង Read more

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ; បានអញ្ជេីញជួបសំណេះសំណាលជាមួយលោក-លោកស្រី ជានាយកសាលានានាទូទាំងក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ នៅ ព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជេីញជួបសំណេះសំណាលជាមួយលោក-លោកស្រី ជានាយកសាលានានាទូទាំងក្រុងប៉ោយប៉ែត នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងកោតសរសេីរនិងអបអរសាទរចំពោះជ័យលាភី និងលទ្ធផលល្អប្រសេីរដែលកេីតចេញពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ -អ្នកគ្រូ និងសិស្សានុសិស្សតាមសាលានានាក្នុងក្រុងប៉ោយប៉ែត។ ជាមួយគ្នានេះឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានលេីកឡេីងថា លោកគ្រូ-អ្នកគ្រូ គឺជាឪពុកម្តាយទី២របស់សិស្សានុសិស្សនិងជាអ្នកមានគុណដែលសិស្សានុសិស្សគ្រប់រូបត្រូវតែចងចាំ ហេីយត្រូវតែរំលឹកគុណមិនអាចបំភ្លេចបាន ។ លោកគ្រូ-អ្នកគ្រូគឺជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ព្រោះលោកគ្រូ-អ្នកគ្រូ គឺជាអ្នកសាបព្រោះចំណេះដឹង និងជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ដែលជាបង្គោលគ្រួសារនាថ្ងៃអនាគត Read more

សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា

សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា

ទណ្ឌិតចំនួន ២២នាក់ ក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : ទណ្ឌិតចំនួន ២២នាក់ ក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២២នាក់ ក្នុងនោះស្រី២នាក់ មានរយៈពេល ៣ខែ និងរយៈពេល ៦ខែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងតំណាងឲ្យឯកឧត្ដម អ៊ំុ រាត្រី  អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារង តំណាងឯកឧត្ដម ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ Read more

មន្ទីរសុខាភិបាល ខេត្តកោះកុង បើកសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ បន្តឆ្នាំ២០២៥

ខេត្ត កោះកុង ;  ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង  អភិបាលនៃគណ: អភិបាល ខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកោះកុង។ មានប្រសាសន៍ក្នុងពិធី លោកវេជ្ជ:បណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានជម្រាបជូននូវរបាយការណ៍ និងលទ្ធផលការងារ សម្រាប់ឆ្នាំកន្លងទៅ មន្ទីរសុខាភិបាលទទួលបានលទ្ធផលការងារគួរជាទីមោទនៈ ផ្ដោតសំខាន់លើការផ្តល់សេវាសុខាភិបាលឆ្នាំ២០២៤ កន្លងមកនេះ មន្ទីពេទ្យបង្អែកខេត្តកោះកុង ទទួលបានពានរង្វាន់ជ័យលាភីលេខ១បន្ថែមទៀត ជាអង្គភាពផ្តល់សេវាសុខាភិបាលល្អ។ លោកវេជ្ជ:បណ្ឌិត ទៅ មុឹង បន្តហើយដឹងទៀតថា÷ ក្នងនាមមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមប្តេជ្ញាខិតខំធានាដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាពអោយបានល្អប្រសើបន្ថែមទៀត ហើយសំរាប់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដែរបានមកទទួលសេវាសុខភាពតាមស្ថាប័នរបស់រដ្ឋ Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ពិធីសម្ពោធ សមិទ្ធផល នានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ និង ត្រួតពិនិត្យការងាររៀបចំ សមយុទ្ធនាគមាស ឆ្នាំ២០២៥។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ Video Conference  នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូល រួមពីលោកមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំង២ និង លោក មេបញ្ជាការកងរាជអាវុធហត្ថទាំង ២៥ រាជធានី.ខេត្ត ផងដែរ ។

សម្ដេចបវរធិបតីបង្ហាញមូលហេតុកម្ពុជាដាក់ទិសដៅរៀបចំគោលនយោបាយលើកទឹកចិត្តចំពោះផលិតកម្មគ្រឿងបង្គុំ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញទិសដៅថារដ្ឋាភិបាលនឹងរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំដើម្បីជួយធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែងនៅកម្ពុជា។ សម្ដេចបវតធិបតីបានថ្លែងនៅខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី ២២មេសាឆ្នាំ២០២៥ ដោយបញ្ជាក់ថាគោលនយោបាយនេះនឹងធ្វើឲ្យកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំកាន់តែច្រើនហើយអនាគតកម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលគ្រឿងបង្គុំផលិតនៅក្រៅប្រទេសយកមកផ្គុំនៅកម្ពុជាហើយនាំចេញដូចមុននោះទេ តែកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំបាន អតិបរមាផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកនិងអាចនាំចេញគ្រឿងបង្គុំទៅក្រៅប្រទេសទៀតផង។សម្ដេចបានបញ្ជាក់ថាការលើកទឹកចិត្តដល់អ្នកផលិតនៅក្នុងខ្សែផលិតកម្មគិតអំពីកម្រិតដែលត្រូវអនុគ្រោះនេះ គឺដើម្បីយើងជំរុញក្នុងគោលដៅឲ្យការផលិតគ្រឿងបង្គុំភាគច្រើននៅក្នុងស្រុក។ ដោយសម្តេចបវរធិបតីពន្យល់ថា ការផលិតគ្រឿងបង្គុំបានភាគច្រើននៅក្នុងស្រុក នឹងជួយយើងគឺ ទីមួយធ្វើពិពិធកម្មនៃការធ្វើផលិតកម្ម។ពោលគឺយើងផលិតគ្រឿងបង្គុំទាំងអស់បម្រើឲ្យផលិតកម្មផលិតផលសម្រេច។ ទី ២ធ្វើឲ្យកម្ពុជាមានភាពធន់។បើខ្សែផលិតកម្មគ្រឿងបង្គុំកាន់តែច្រើននាំឲ្យយើងកាត់បន្ថយការនាំចូលគ្រឿងបង្គុំពីក្រៅប្រទេសទន្ទឹមនេះនឹងនាំឲ្យផលិតផលផលិតនៅកម្ពុជាទាំងអស់មានតម្លៃទាប។ ការចូលមកវិនិយោគគ្រឿងបង្គុំនឹងជួយបង្កើតឱកាសការងារនិងជំនាញដល់កូនចៅប្រជាពលរដ្ឋ នោះគឺអ្វីដែលរដ្ឋាភិបាលចង់បាន។  ពីព្រោះក្រុមហ៊ុនមកវិនិយោគបានបណ្តុះបណ្តាលជំនាញដល់កូនចៅយើង ដើម្បីចេញមកធ្វើការអោយក្រុមហ៊ុនដែលកាន់តែទំនើបមានខ្សែសង្វាក់ផលិតកម្មកាន់តែខ្ពស់ តម្រូវការជំនាញក៏កាន់តែត្រូវការបន្ថែម ដែលសមត្ថភាពនេះ ថ្ងៃក្រោយអាចបំរើអោយឧស្សាហកម្មផ្សេងៗទៀតបាន។ នេះគឺជាភាពធន់និងធនធានមនុស្សរយៈពេលវែងនៅកម្ពុជា។ សូមបញ្ជាក់ថា គម្រោងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំនេះ បានធ្វើឡើងខណៈសម្តេចបវរធិបតី បានឡើងថាការស្វែងរកអ្នកវិនិយោគមិនមែន ងាយស្រួលទេ ហើយការថែរក្សា និង ការពង្រីកបន្ថែមរបស់អ្នកវិនិយោគក៏មិនងាយស្រួលដែរ ។ សម្តេចបវរធិបតី បានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចសង្វាក់ផលិតកម្មតម្លើងរថយន្តហ្វដនៅខេត្តពោធិសាត់ថា«ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏មាន អារម្មណ៍ដូចខ្ញុំដែរ គឺរំភើបនិងមោទនភាព ដែលបានឃើញពាក្យ MADE Read more

ឯកឧត្តម កើត រិទ្ធ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវពង្រឹង និងពង្រីកការផ្តល់សេវាដោះស្រាយវិវាទឱ្យបានកាន់តែទូលំទូលាយ ដោយឆ្ពោះទៅការចុះ ដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅ ថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០ ២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សាលេីវិធីសាស្រ្ត ឬបច្ចេកទេសនៃការដោះស្រាយវិវាទ សំដៅជំរុញបន្ថែមទៀតនូវសន្ទុះនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។ នៅក្នុងកិច្ចប្រជុំនេះ តំណាងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងរយៈពេលកន្លងមក។ ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Read more

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស លោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាល ក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ច ប្រជុំស្តីពីការត្រួតពិនិត្យវត្តមាន ស្នាក់នៅ របស់ជនបរទេស ក្នុង ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ ខ សាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ។ បន្ទាយមានជ័យ, ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក Read more

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ជួយលើកមុខមាត់ប្រទេសកម្ពុជាទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ បានជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ។ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលឯកឧត្តម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងសហការី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក «ជាពិសេសការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ដែលជារតនសម្បត្តិរបស់ជាតិ។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម នេះជាភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ»។ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា Read more