នាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម

នាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម នៃខេត្តព្រសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងនេះនឹងបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ការមកដល់មូលដ្ឋានសមុទ្ររាមនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame ហើយដំណើរមកដល់នៃនាវាចម្បាំងអាម៉េរិកនេះ នឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការ រង មូលដ្ឋាន សមុទ្រ រាម Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលសម្រេចបានខែកន្លងមក។ លោកបានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ, បានណែនាំការងារចាំបាច់ បច្ចេកទេសមួយចំនួន ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានភាពប្រសើរឡើង។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ Read more

កម្ពុជា គាំទ្រចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ

នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្ដម។នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។ឯកឧត្ដម Flavio Bonetti ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង អង្គការយូណេស្កូ ជាមួយក្រសួងស្ថាប័នកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព និងប្រកបដោយផ្លែផ្កា។

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន។ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អង្គភាពចំណុះ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួងព័ត៌មាន។សន្និបាតដែលមានរយៈពេលបីថ្ងៃនេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ដោយអង្គសន្និបាតបានចូលរួមយ៉ាងផុសផុលក្នុងកិច្ចពិភាក្សា ជាពិសេសការផ្លាស់ប្ដូរយោបល់ និងចែករំលែកនូវការអនុវត្តការងារកន្លងទៅបានយ៉ាងល្អប្រសើរ។ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចការនានានៃអគ្គទាំង៥ចំណុះឱ្យក្រសួង ដែលបានធ្វើកន្លងមក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធគ្រប់ការិយាល័យជំនាញ និងសមាជិក សមាជិកា ទាំងអស់នៃអង្គសន្និបាត Read more

រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីលើកឡើងថា ការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ សំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់ជនជាតិដើមភាគតិច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍លើកឡើងថា ការប្រគល់បណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់បណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងក៏ដូចជាបញ្ចប់មន្ទិលរបស់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច ។ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ជនជាតិដើមភាគតិចក្នុងភូមិសាស្រ្ដខេត្ដរតនគិរី នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅខេត្ដរតនគិរី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី មន្ត្រីរាជការ កងកម្លាំង និងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច Read more

អង្គការសកម្មភាពកំចាត់មីនជប៉ុនប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណអង្គការសកម្មភាពកំចាត់មីនជប៉ុនប្រចាំកម្ពុជា

PTH÷ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួប សម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្មរយៈពេល៩ឆ្នាំ នៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ។ការចូលជួបសម្តែងការគួរសម ក៏មានការអញ្ជេីញចូលរួមថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គភាព CMAC ខេត្តបន្ទាយមានជ័យ ធ្វេីឡេីងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណអង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប្រមាណ៩ឆ្នាំ Read more

ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលបណ្តោះអាសន្នក្នុង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ : នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលបណ្តោះអាសន្នក្នុង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តល់សារអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ពិធីសំណេះសំណាលជាមួយប្រជាជនភៀសសឹក ១២០៧គ្រួសារ : នេះ មានការចូលរួមពី លោកជំទាវ នួម សុភ័ណ្ឌ សមាជិករដ្ឋសភា និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាង Read more

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា ការផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា AI បន្ថែមគឺដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ក្រៅប្រទេស

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ប្រមាណ ៦០នាក់។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនេះជាកិច្ចការងារសំខាន់សម្រាប់ក្រសួងទេសចរណ៍ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់ទឹកថ្លា ទៅក្នុងទឹកល្អក់។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តបន្ទាយមានជ័យ លោកជំទាវ កែ សួនសុភី ខេត្តបាត់ដំបង សម្រាប់ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយជូនជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ចំនួន ២៥០គ្រួសារ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕

ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការ និង លក់ដូរនៅផ្សាររ៉ុងក្លឿ ត្រូវបានអាជ្ញាធរកម្ពុជា និង សៀម សម្របសម្រួលឲ្យចេញមកកម្ពុជាវិញ រាប់ពាន់នាក់ (តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត)..!!

ខេត្តបន្ទាយមានជ័យ : នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ យប់ នេះ អាជ្ញាធរកម្ពុជា និង ថៃ សម្របសម្រួលឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើការ និងលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ រាប់ពាន់នាក់ចេញមកកម្ពុជាវិញតាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈនៅតាមព្រំដែនកំពុងឡើងកំដៅខ្លាំង ។ក្នុងនោះអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នូវចាំទទួលយ៉ាងយកចិត្តទុកដាក់បំផុត ហើយក៏បានធ្វើការអំពាវនាវឲ្យបងប្អូនយើងទាំងអស់ចេញជាបន្ទាន់ ព្រោះពេលវេលានៃការសម្របរសម្រួលបើកនេះមានការកំណត់ ។ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋខ្មែរ ដែលធ្វើការ និងលក់ដូរនៅផ្សាររ៉ុងក្លឿបានឲ្យដឹងថា : ខណៈដែលប្រទេសទាំងពី មានជំលោះនឹងគ្នាដោយសារភាគីថៃ រំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ Read more