ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា សម្ពោធដាក់ ឲ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាល និង សមិទ្ធផលនានា នៃ អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន។ ក្នុងនោះ ក៏បានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកស្នងការនគរបាលរាជធានី-ខេត្ត និងមន្ទីរ-អង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបពីសមិទ្ធផលនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា Read more










