សិរីសោភ័ណ ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អ៊ូ លីវិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ តំណាងលោក សំបាន់ ដាណែល ប្រធានស.ស.យ.ក.ក្រុងសិរីសោភ័ណ បានដឹកនាំសមាជិក សមាជិកា សង្កាត់ ក្រុង ចូលរួមពិធីយុទ្ធនាការអនាម័យបរិស្ថាន និងដាំកូនឈើ ក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងក្រុង ក្រុមប្រឹក្សា សង្កាត់ ក្រុង មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមការងារអភិវឌ្ឍយុវជនក្រុង និងក្រុមហ៊ុនប្រមូលអនាម័យសំរាម ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។




