លោក បោន សិលា អភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជេីញជាអធិបតីភាព ក្នុងយុទ្ធនាការសម្អាត និងផ្សព្វផ្សាយ បរិស្ថានស្អាត វិទ្យាល័យប៉ោយប៉ែតក្រុង នៅជុំវិញ ទីប្រជុំ ផ្សារអគ្គៈក្រុងប៉ោយប៉ែត ដេីម្បីផ្សព្វផ្សាយបរិស្ថានស្អាត ដល់បងប្អូនប្រជាពលរដ្ឋ ក្រោមប្រធានបទ (បរិស្ថានស្អាត ផ្ដល់នូវផាសុកភាពល្អ)…។ដោយមាន វត្តមាន លោក ចៅសង្កាត់ ប៉ោយប៉ែតនិងក្រុមប្រឹក្សា ប៉ោយប៉ែត និង អាជ្ញាធរ ភូមិ រួមនិង ប្រជាការពារ រួម និង សិស្សានុសិស្ស ចូលរួមប្រមាណ១៥០ នាក់ ប្រុស/ស្រី នៅចំណុច (ផ្សារអគ្គៈថ្មី).៕ប៉ោយប៉ែត, ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។





