ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការអនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់គ្របតួអង្គពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានរតនាគារខេត្ត អ្នកពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។(ដោយ : ម៉ែន ច័ន្ទដារ៉ា)..!!