លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកម្មវិធីនេះ ប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភា និង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ខណះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ Read more

ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជា ប្រធានក្រុមសេនាតេជោសន្តិភាព បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព

ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងឯកឧត្តម ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និង ជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម កែវ ផុង និងឯកឧត្តម ព្រហ្ម ប៊ុនឡុង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមកិច្ចប្រប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អញ្ជើញចូលរួមប្រជុំ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត. ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ Read more

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥  និង លើកទិសដៅ ការងារបន្ត ឆ្នាំ២០២៦។

សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសភា នៃ ក្រុមមិត្តភាព បារាំង-កម្ពុជា ចូលជួបសម្តែងការ គួរសម

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម ថូម៉ាស ឡាំ (Thomas LAM) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ រឹងមាំ និងស្អិតរមួតបន្ថែមទៀត។ ចំពោះខ្លឹមសារលម្អិតនៃជំនួបពិភាក្សានេះ ក្រុមការងារព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងផ្សាយជូននៅពេលបន្តិចទៀតនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្ដម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះ សំណាលសិក្ខាកាម២៦១នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះសំណាល ជាមួយសិក្ខាកាម២០០នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាល នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្ត។លោកឧត្តមសេនីយត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការសិក្សា វាយតម្លៃការបណ្តុះបណ្តាល និងការយល់ដឹងរបស់សិក្ខាកាមក្របខ័ណ្ឌថ្មី ចំនួន២៦១នាក់ ស្រី១៣នាក់ រួមមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោយពីបញ្ចប់ការហ្វឹកហ្វឺនអស់រយះពេល៤៥ថ្ងៃ។លោកវរសេនីយ៍ឯក សាត កែវ នាយការិយាល័យសរុបផែនការ បានធ្វើផ្សព្វផ្សាយផែនការ បែងចែកការងារ និងការទទួលខុសត្រូវ ដល់កម្លាំងនគរបាលថ្មី ដើម្បីយល់ដឹងអំពីតួនាទី ភារកិច្ច របស់ខ្លួន មុនបញ្ជូនទៅតាមអង្គភាព និងគោលដៅឈរជើងនីមួយៗ។ លោកក៏បានណែនាំដល់កងកម្លាំងនគរបាលថ្មីទាំងអស់ត្រូវយកចំណេះ ជំនាញ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ប្រចាំកម្ពុជា តាមប្រព័ន្ធ Skype

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ Skype នៅសាលប្រជុំវរជ័យ នៃ ទីស្តីការក្រសួងមហាផ្ទៃ។ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ

 (រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយផ្តោតលើប្រធានបទចំនួន៤ គឺ៖ និយមន័យនៃ AI, ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ, ជំនាញ Prompt Engineering និងការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើនផលិតភាពការងារ។ សូមបញ្ជាក់ជូនថា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីនានាផងដែរ។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសទាំងអស់ដែលមានសមាសភាពមកពី Read more

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មហាសាគ្គីជាតិខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  ជាសក្តានុពលសំខាន់បំផុត  នៅក្នុងកិច្ច  ការពារបូរណភាព ទឹកដី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃកម្លំាងសាមគ្គីមហាគ្រួសារខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថា ជាសក្តានុពលសំខាន់បំផុតនៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ សម្តេចបានថ្លែងអំណរគុណជូនពលរដ្ឋខ្មែរទាំងអស់ ទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានរួមជាធ្លុងមួយឈរការពារនិងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង នៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី តំាងពីដើមរហូតមក។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសសម្តេច អញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពីលោកជំទាវ ឈាង គឹមស្រ៊ុន ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ នាង សុវណ្ណារី ទីប្រឹក្សា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ចែកជូនដល់វីរៈកងទ័ព និងជនភៀសសឹករបស់យើង។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់លោកជំទាវទាំងពីររូបក៏ដូចជា Read more