សម្ដេចបវរធិបតីបង្ហាញមូលហេតុកម្ពុជាដាក់ទិសដៅរៀបចំគោលនយោបាយលើកទឹកចិត្តចំពោះផលិតកម្មគ្រឿងបង្គុំ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញទិសដៅថារដ្ឋាភិបាលនឹងរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំដើម្បីជួយធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែងនៅកម្ពុជា។ សម្ដេចបវតធិបតីបានថ្លែងនៅខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី ២២មេសាឆ្នាំ២០២៥ ដោយបញ្ជាក់ថាគោលនយោបាយនេះនឹងធ្វើឲ្យកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំកាន់តែច្រើនហើយអនាគតកម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលគ្រឿងបង្គុំផលិតនៅក្រៅប្រទេសយកមកផ្គុំនៅកម្ពុជាហើយនាំចេញដូចមុននោះទេ តែកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំបាន អតិបរមាផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកនិងអាចនាំចេញគ្រឿងបង្គុំទៅក្រៅប្រទេសទៀតផង។សម្ដេចបានបញ្ជាក់ថាការលើកទឹកចិត្តដល់អ្នកផលិតនៅក្នុងខ្សែផលិតកម្មគិតអំពីកម្រិតដែលត្រូវអនុគ្រោះនេះ គឺដើម្បីយើងជំរុញក្នុងគោលដៅឲ្យការផលិតគ្រឿងបង្គុំភាគច្រើននៅក្នុងស្រុក។ ដោយសម្តេចបវរធិបតីពន្យល់ថា ការផលិតគ្រឿងបង្គុំបានភាគច្រើននៅក្នុងស្រុក នឹងជួយយើងគឺ ទីមួយធ្វើពិពិធកម្មនៃការធ្វើផលិតកម្ម។ពោលគឺយើងផលិតគ្រឿងបង្គុំទាំងអស់បម្រើឲ្យផលិតកម្មផលិតផលសម្រេច។ ទី ២ធ្វើឲ្យកម្ពុជាមានភាពធន់។បើខ្សែផលិតកម្មគ្រឿងបង្គុំកាន់តែច្រើននាំឲ្យយើងកាត់បន្ថយការនាំចូលគ្រឿងបង្គុំពីក្រៅប្រទេសទន្ទឹមនេះនឹងនាំឲ្យផលិតផលផលិតនៅកម្ពុជាទាំងអស់មានតម្លៃទាប។ ការចូលមកវិនិយោគគ្រឿងបង្គុំនឹងជួយបង្កើតឱកាសការងារនិងជំនាញដល់កូនចៅប្រជាពលរដ្ឋ នោះគឺអ្វីដែលរដ្ឋាភិបាលចង់បាន។ ពីព្រោះក្រុមហ៊ុនមកវិនិយោគបានបណ្តុះបណ្តាលជំនាញដល់កូនចៅយើង ដើម្បីចេញមកធ្វើការអោយក្រុមហ៊ុនដែលកាន់តែទំនើបមានខ្សែសង្វាក់ផលិតកម្មកាន់តែខ្ពស់ តម្រូវការជំនាញក៏កាន់តែត្រូវការបន្ថែម ដែលសមត្ថភាពនេះ ថ្ងៃក្រោយអាចបំរើអោយឧស្សាហកម្មផ្សេងៗទៀតបាន។ នេះគឺជាភាពធន់និងធនធានមនុស្សរយៈពេលវែងនៅកម្ពុជា។ សូមបញ្ជាក់ថា គម្រោងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំនេះ បានធ្វើឡើងខណៈសម្តេចបវរធិបតី បានឡើងថាការស្វែងរកអ្នកវិនិយោគមិនមែន ងាយស្រួលទេ ហើយការថែរក្សា និង ការពង្រីកបន្ថែមរបស់អ្នកវិនិយោគក៏មិនងាយស្រួលដែរ ។ សម្តេចបវរធិបតី បានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចសង្វាក់ផលិតកម្មតម្លើងរថយន្តហ្វដនៅខេត្តពោធិសាត់ថា«ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏មាន អារម្មណ៍ដូចខ្ញុំដែរ គឺរំភើបនិងមោទនភាព ដែលបានឃើញពាក្យ MADE Read more










