ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជិត៦ម៉ឺនប័ណ្ណ នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ
គោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល បានជំរុញការដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសនិយាយជារួម ដោយឡែកខេត្តកំពង់ស្ពឺ ជាទឹកដីប្រឈមមុខដាក់គ្នាដោយចុងអាវុធ បានប្រែមកជាខេត្តប្រកបដោយសក្តានុពល ក្រោមការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការបន្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ បានចែកចំនួនជិត៦ម៉ឺនប័ណ្ណជូនប្រជាពលរដ្ឋ។ Read more










