សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំុំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ នេះ គឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស”។ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ២០២៦។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម

 (បន្ទាយមានជ័យ): ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើនៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក ។ លោកឧត្តមសេនីយត្រី Read more

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក Sardar Tahir Mehmood ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃទីក្រុងអ៊ីស្លាម៉ាបាដ

នារសៀលថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក Sardar Tahir Mehmood ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad Chamber of Commerce and Industry) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិករបស់សភាពាណិជ្ជកម្មជាច្រើនរូប។ ក្នុងឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ប៉ាគីស្ថាន និងបានផ្លាស់ប្តូរយោបល់លើយន្តការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ជាពិសេសការបង្កើននូវទំនាក់ទំនងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ ដែលក្រុមហ៊ុនឯកជនបានស្នើសុំប្រតិបត្តិការបូមទឹក ដើម្បីស្រោចស្រពវិស័យកសិកម្មជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារថែទាំស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ដោយការបូមស្ដារភក់ដែលកកស្ទះនៅខាងមុខស្ថានីយ និងការងារជួសជុលឡើងវិញបន្ទប់ដាក់ម៉ាស៊ីនដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ស្ថានីយបូមទឹកព្រែកពោធិ៍ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មានសក្តានុពលជួយផ្គត់ផ្គង់ទឹកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាពិសេសការបង្កើនរដូវដាំដុះបានចាប់ពីរដងទៅបីដងក្នុងមួយឆ្នាំៗ៕

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា  អញ្ជើញជាអធិបតី ពិធីសូធ្យព្រះត្រៃបិដក  ឆ្លងបញ្ចប់នៃពិធីបុណ្យខួប៥៦ឆ្នាំ ការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីសូធ្យព្រះត្រៃបិដក នៃពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា(ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងពិធីនេះមានការ សម្តេចគណ:សង្ឃនាយក យាង ដឹកនាំ សម្តេចព្រះសង្ឃនាយករងគ្រប់ព្រះឋានានុក្រម ព្រះមន្រ្តីសង្ឃ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈជាច្រើនព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ សូធ្យគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ នៅមុខព្រះពុទ្ធបដិមាធំ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ។ Read more

ក្រសួងឧស្សាហកម្ម បន្តពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម

រាជធានីភ្នំពេញ : ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិប្រមាណ ២០០ នាក់។ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីតួនាទីស្នូលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានលើកឡើងថា៖ “សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារពិភពលោក។ Read more

លោក​ គាត​ ហ៊ុល​ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ រួមនិងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងប៉ោយ​ប៉ែត​ អញ្ជើញ្ញជួប​ ស្វាគមន៍​ ជំនួបសម្ដែងការគួរសមរបស់​ ឯកឧត្តម​ ដូមីនីក​ វិលលៀមស៍​ (Mr. DOMINIC WILLIAMS )ឯកអគ្គរាជទូត​ ចក្រភព​អង់គ្លេស​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា

ក្រុងប៉ោយប៉ែត ៖ លោក​ គាត​ ហ៊ុល​ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ រួមនិងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងប៉ោយ​ប៉ែត​ អញ្ជើញ្ញជួប​ ស្វាគមន៍​ ជំនួបសម្ដែងការគួរសមរបស់​ ឯកឧត្តម​ ដូមីនីក​ វិលលៀមស៍​ (Mr. DOMINIC WILLIAMS )ឯកអគ្គរាជទូត​ ចក្រភព​អង់គ្លេស​ ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយរដ្ឋបាល ក្រុងប៉ោយប៉ែត ៕ ប៉ោយប៉ែត​, ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល  (២០២៧-២០២៩)

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាពសម្រាប់កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ធ្វើនៅសាលប្រជុំ”ធំ” សាលាខេត្តបន្ទាយមាណជ័យ ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង កងកម្លាំងផងដែរ  ៕

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង-ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជាស្របតាមនាមវលី នៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង-ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជាស្របតាមនាមវលី នៃតារាងពន្ធគយសុខដុម របស់អាស៊ាន ឆ្នាំ២០២២

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A និងសិស្សជំនាញបច្ចេកទេសជាង ៣ពាន់នាក់

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសិស្សជ័យលាភីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្មួយៗជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «លទ្ធផលសិស្សនិទ្ទេស A និងជ័យលាភីជំនាញបច្ចេកទេសថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ ដែលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាល រហូតទទួលបានជោគជ័យ»។ គួរកត់សម្គាល់ថា តាមរយៈលទ្ធផលនៃការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៥ Read more