លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល  (២០២៧-២០២៩)

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាពសម្រាប់កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ធ្វើនៅសាលប្រជុំ”ធំ” សាលាខេត្តបន្ទាយមាណជ័យ ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង កងកម្លាំងផងដែរ  ៕