ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ៥៧៦ដើម ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីកម្ទេចចោល

កោះកុង÷ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីកម្ទេចបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ៥៧៦ដើម និងភ្លើងហ្វា ចំនួន ០២គ្រាប់ ដែលកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាន នគរបាលក្រុង-ស្រុក ធ្វើការបង្ក្រាបរយៈពេលកន្លងមក រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ។ នេះ ក្នុងនោះរួមមាន÷ ១/ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន ៣២ដើម២/ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចំនួន ៣០៦ដើម៣/ អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចំនួន ១៥៥ដើម និងភ្លើងហ្វា ចំនួន ០២គ្រាប់។៤/ អធិការដ្ឋាននគរបាលស្រុកកោះកុង ចំនួន ១១ដើម៥/ អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ចំនួន ០៨ដើម៦/ អធិការដ្ឋាននគរបាលស្រុកគីរីសាគរ ចំនួន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវៃង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងភាពជោគជ័យសម្រាប់កម្មវិធីសង្ក្រាន្តព្រៃវែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។  កិច្ចបួងសួងបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីជាតិ និងទំនៀមទម្លាប់អ្នកខេត្តព្រៃវែង នៅទីសក្ការៈទួលបារាយណ៍អណ្ដែត ប៉ែកអាគ្នេយ៍ក្រុងព្រៃវែង ដោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងដង្វាយ អមដោយការប្រគុំភ្លេងពិណពាទ្យ និងសំឡេងបន្ទរបួងសួងពីបណ្ដាអ្នកចូលរួមយ៉ាងច្រើនកុះករ។  បញ្ចប់កិច្ចនៅទួលបារាយណ៍អណ្ដែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Read more