វេលាម៉ោង២:០០នាទីយប់ជិតភ្លឺថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃសីល និងពេញបូណ៌មី នៃពិធីបុណ្យមាឃបូជាសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ អគ្គមហាសទ្ធម្មជោតិកៈធជៈ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះចៅអធិការវត្តមហានន្ទិយនេរញ្ជរារាមនិវេទ (ហៅវត្តព្រែកប្រាំង)។
សម្តេចបាននិមន្តដឹកនាំព្រះសង្ឃ លោកតា លោកយាយ សីលវន្ត សីលវតី និងអាជ្ញាធរស្រុកពញាឮ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនអង្គនាក់ បាននិមន្តដង្ហែគ្រឿងសក្ការៈ ប្រទក្សិណ ៣ជុំ ព្រះសក្យមុនីចេតិយ ដើម្បីថ្វាយគ្រឿងសក្ការៈប្រារព្ធ(ព្រះពិធីបុណ្យវិសាខបូជា) ។ នៅលើភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តង្គ) អនុមោទនាបុណ្យមាឃបូជា!





