ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥ ខួប អនុស្សាវរីយ៍លើកទី១៣៩ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់”។
ពិធី នេះក៏មានការអញ្ជេីញចូលរួមតំណាងស្ថាប័នតុលាការមេបញ្ជាការកងកម្លាំងគ្រប់អង្គភាព ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អភិបាលក្រុង-ស្រុក អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនរោងចក្រ គ្រឹះស្ថាន និងបងប្អូនជានិយោជក និយោជិត បានចូលរួមប្រមាណជាង៦០០នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។




